ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ======= នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបញ្ហាផ្សេងៗ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។